ខ្សែបម្រើ Eriksen បានដួលសន្លប់បាត់បង់ស្មារតីនៅលើទីលាន ក្នុងការប្រកួតរវាងដាណឺម៉ាក និង ហ្វាឡង់ក្នុងព្រឹត្តិការណ៍ Euro។UEFA President sends support to Christian Eriksen | Inside UEFA | UEFA.com

Eriksen​ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គម និង​បញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីកើតហេតុនេះ។ ក្រុមគ្រូពេទ្យបាននិយាយថា” Eriksen​​ បានបាត់បង់ជីវិតរួចទៅហើយនៅពេលដែលពួកយើងចូលទៅដល់ទីលាន ក៏ប៉ុន្តែពួកយើងបានព្យាយាមធ្វើចលនាចង្វាក់បេះដូងឡើងវិញ”។ Denmark's Christian Eriksen 'stable and awake' after collapsing during Euro  2020 match | CBC Sportsបច្ចុប្បន្ន Eriksen កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យជាបន្តទៀត ហើយរូបគេនឹងមិនអាចជួយដាណឺម៉ាកបានទៀតនោះក្នុងព្រឹត្តិការណ៍ Euro នេះ។Danish soccer star Christian Eriksen stabilized after collapsing on field  during match.

គួរបញ្ជាក់ផងដែរ ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះទំនងជាមិនអាចចូលលេងបានវិញនោះទេ ដោយមានបញ្ហាសុខភាពបេះដូងខ្លាំង ដែលបណ្តាលអោយរូបគេគាំងបេះដូងនេះលើទីលាន៕

ប្រភព: BBC