រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានវីដេអូមួយបានចែករំលែកតរៗគ្នាពាក់ព័ន្ធនឹងករណីបុគ្គលឈ្មោះ ខាន់ សុវណ្ណ បានធ្វើការឡាយវីដេអូប្រតិកម្មនឹងករណីអាជ្ញាធរដាក់ឱសាវាទដេញអ្នកដែលរស់នៅលើទឹកឲ្យរុះរើផ្ទះ នឹងបែចិញ្ចឹមត្រីចេញឲ្យអស់។

បើយោងទៅតាមវីដេអូតាមការរៀបរាប់របស់លោក ខាន់ សុវណ្ណ បាននិយាយថា៖ «បើយើងដេញយួនឡើងគោក ខ្មែរយើងមុខជាច្បាស់អស់ត្រីស៊ីហើយ បើរាល់ថ្ងៃយួនអ្នកចិញ្ចឹម»។

ពាក់ព័ន្ធនឹងសម្ដីមួយឃ្លានេះមានបងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានប្រតិកម្មទៅនឹងសម្ដីរបស់គាត់ ដែលមានអ្នកខ្លះឈានទៅដល់ជេរ ប្រមាថគាត់ផងដេរ។ យ៉ាងណាមិញសូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូរបស់លោក ខាន់ សុវណ្ណ ដូចខាងក្រោម៖