រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ២០២១នេះ សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនចំពោះនិស្សិតខ្មែរចំនួន៧នាក់ ទើបបញ្ចប់ការសិក្សាថ្នាក់សញ្ញាបត្រថ្នាក់ Specialist degree លើជំនាញមីស៊ីល កាំភ្លើងធំ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ជំនាញក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro ពីវិទ្យាស្ថានវិស្វកម្មកាំភ្លើង។

និស្សិតយោធាឆ្នើមទាំង៧រូប ដែលបញ្ចប់ការសិក្សាលើជំនាញការពារជាតិសំខាន់ៗខាងលើរួមមាន៖ ទី១. ឈ្មោះ ហែម នរៈសត្យា ជំនាញ មីស៊ីល នឹង កាំភ្លើងធំ។ ទី២. ឈ្មោះ ផុន ណារិទ្ធ ជំនាញ មីស៊ីល និងកាំភភ្លើងធំ ។ ទី៣.ឈ្មោះ កែវ ផល្លី ជំនាញ មីស៊ីល នឹង កាំភ្លើងធំ។ ទី៤.ឈ្មោះ អ៊ឹង មេងលី ជំនាញ មីស៊ីល និង កាំភ្លើធំ ។ទី៥.ឈ្មោះ ឱ សុវណ្ណបញ្ញា ជំនាញ មធ្យោបាយវិទ្យុបច្ចេកទេសកាំភ្លើងធំ ។ ទី៦.ឈ្មោះ មាស សុជាត្ថា ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro និងទី៧. ឈ្មោះងឿន ប៊ុនថេន ជំនាញ ក្រៀងក្រោះ និងឧបករណ៍ឆ្លុះElectro៕