អ្នកធ្វើការ សិស្សសាលា អ្នករកស៊ីគឺតែងតែមានភាពមមាញឹករៀងៗខ្លួន។ ប៉ុន្ដែលោកអ្នកគួរតែចំណាយពេលវេលាដើម្បីថែរក្សាខ្លួនឯង សម្រកទម្ងន់យករាងស្អាត ពីព្រោះវាទាំងនោះហើយដែលជាសម្ពាធ។ ប៉ុន្តែកុំបារម្ភអី អ្នកមិនចាំបាច់មានពេលវេលាបន្ថែមឡើយ គ្រាន់តែអនុវត្តន៍តាមវិធីងាយៗទាំង ៤ នេះ៖

១. កាហ្វេខ្មៅ
កាហ្វេខ្មៅមួយពែងគឺគ្មានជាតិកាឡូរីទេ។ បើសិនមិនចេះញុំាកាហ្វេខ្មៅ សាកលាយជាមួយទឹកដោះគោស្រស់វិញ។ ហើយបើមិនចំនូលកាហ្វេអាចផឹកតែក្តៅឧណ្ឌៗលាយជាមួយទឹកឃ្មុំបន្តិចឬទឹកដោះគោស្រស់ក៏បាន។

២. អាហារសម្រន់
ប្រាកដថាគ្មានពេលវេលា តែកំពុងតាមផ្លូវមកធ្វើការឬទៅផ្ទះវិញ ចំណាយពេលតែ ៥ ទៅ ១០ នាទីចូលទិញផ្លែឈើស្រស់ៗទុកញុំាជាអាហារសម្រន់ពេលថ្ងៃ ល្ងាចឬពេលណាដែលឃ្លាន ល្អបំផុតសម្រាប់សុខភាពនិងសម្រស់។

៣. ទឹកដោះគោ
ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូមនិងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតដែលជួយក្នុងការធ្វើឲ្យអ្នកសកម្មពេញមួយថ្ងៃ។ វាផ្តល់ថាមពលនិងជួយបង្កើនការរំលាយអាហាររបស់អ្នកដែលជួយអ្នកក្នុងការសម្រកទម្ងន់បានលឿននិងមានសុខភាពល្អ។

៤. ចំណាយពេលទៅហាត់ប្រាណខ្លះ
វាពិបាកក្នុងការឆ្លៀតពេលធ្វើនេះធ្វើនោះ ជាពិសេសនោះនៅពេលមានណាត់អ្វីមួយ។ វិធីល្អនោះគឺទៅជួបនៅកន្លែងហាត់ប្រាណ អ្នកអាចមានពេលនិយាយលេងផងនិងហាត់ប្រាណផងហើយនូវតែអាចបន្តការណាត់ជួបបន្ទាប់ពីការហាត់ប្រាណ៕