បច្ចុប្បន្នបញ្ហាឈឺជង្គង់ឧស្សាហ៍កើតឡើងចំពោះមនុស្សដែលមានវ័យជំទង់ និង វ័យកណ្តាលដែរ។ ទន្ទឹមនឹងនេះ មានការស្រាវជ្រាវមួយបានរកឃើញអាហារ ៣ ប្រភេទដែលជួយសម្រាលនូវបញ្ហាឈឺជង្គង់នេះបានយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះ អ្នកដែលមានបញ្ហាឈឺជង្គង់អាចធ្វើឱ្យខ្លួនធូរស្រាលបានដោយគ្រាន់តែព្យាយាមបំពេញនូវសារធាតុទាំង ៣ ប្រភេទនេះដល់រាងកាយ៖

១. ប្រូតេអ៊ីនសណ្តែក
យោងតាម Oklahoma State University គេបានស្រាវជ្រាវឃើញថា អ្នកដែលទទួលទាននូវជាតិ ប្រូតេអ៊ីនសណ្តែកជារៀងរាល់ថ្ងៃ រយៈពេល ៣ ខែពេញ មានសភាពធូរស្រាលច្រើនពីការឈឺចុកចាប់ផ្នែកជង្គង់របស់ពួកគេ។ សណ្តែកមានផ្ទុកនូវសារធាតុប្រឆាំងទៅនឹងការរលាកនានាដូច្នេះវាមានតួនាទីអាចជួយឱ្យគន្លាក់ជង្គង់មានសភាពប្រសើរជាងមុន។

២. ផ្លែឈើ
យោងតាម Oklahoma State University គេបានស្រាវជ្រាវឃើញថា អ្នកដែលទទួលទាននូវជាតិ ប្រូតេអ៉ីនសណ្តែកជារៀងរាល់ថ្ងៃ រយៈពេល ៣ ខែពេញ មានសភាពធូរស្រាលច្រើនពីការឈឺចុកចាប់ផ្នែកជង្គង់របស់ពួកគេ។ សណ្តែកមានផ្ទុកនូវសារធាតុប្រឆាំងទៅនឹងការរលាកនានាដូច្នេះវាមានតួនាទីអាចជួយឱ្យគន្លាក់ជង្គង់មានសភាពប្រសើរជាងមុន។

៣. ត្រី (អូម៉េហ្គា ៣)
ដូចដែលអ្នកធ្លាប់បានដឹងហើយ ប្រេងត្រីមានតួនាទីជួយសម្រួលដល់ការឈឺចុកចាប់ ឬ តឹងណែននៃសន្លាក់។ ជាតិអាស៊ីតខ្លាញ់អូម៉េហ្គា ៣ ដែលមាននៅក្នុងត្រីអាចជួយទប់ស្កាត់រាល់ជាតិគីមីដែលចូលទៅក្នុងរាងកាយបង្កជាការរលាក ឬ ការឈឺចុកចាប់។ យោងតាមអ្នកស្រាវជ្រាវផ្នែកសារធាតុចិញ្ចឹមឈ្មោះ Artemis P. Simopoulos បានបញ្ជាក់ថា អ្នកមានបញ្ហាសន្លាក់ ឬ ទប់ស្កាត់ការឈឺសន្លាក់នេះ គួរទទួលទាននូវសាច់ត្រីដែលសម្បូរជាតិអូម៉េហ្គា ៣ ដូចសាច់ត្រី សាល់ម៉ុន ឬ ត្រីស្បៃកា ២ដង ក្នុង១សប្តាហ៍ ឬ ទទួលទានអាហារបំប៉នកំប៉ុង អូម៉េហ្គា ៣ ជារៀងរាល់ថ្ងៃ៕