ការ​គេង​មិន​លក់បានជះឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​ក្នុងការ​គេង​លក់ ឬ​គេង​បាន​ស្កប់​។ យ៉ាងណាមិញ ការមាន​បញ្ហា​សុខភាព​ជាច្រើនក៏អាច​បណ្ដាល​ឲ្យ​កើតមាន​ការ​គេង​មិន​លក់ ផងដែរ​។ ម្យ៉ាងទៀត ការគេងយប់ដែលលង់លក់ស្រួលគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់អ្នក។

ប្រសិនជាលោកអ្នកពិបាកនៅក្នុងការគេងអាចសាល្បងតាមវិធីសាស្រ្តងាយៗទាំងនេះខាងក្រោមនេះបាន៖
– បង្កើនការត្រូវពន្លឺនៅពេលថ្ងៃឲ្យបានច្រើន
– កាត់បន្ថយការទទួលពន្លឺពីទូរស័ព្ទ និង កុំព្យូទ័រ
– កុំទទួលទានកាហ្វេអ៊ីនច្រើនពេលថ្ងៃ
– កាត់បន្ថយការគេងមិនទៀងទាត់ម៉ោង ឬ គេងពេលថ្ងៃយូរ
– ព្យាយាមគេងនិងភ្ញាក់នៅពេលវេលាទៀងទាត់
– កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
– កុំទទួលទានអាហារយប់ជ្រៅពេកនៅពេលល្ងាច
– កុំដាក់គ្រឿងអេឡិចត្រូនិចនៅជិតខ្លួនរបស់អ្នក
– ធ្វើលំហាត់ប្រាណឲ្យបានច្រើន
– អានសៀវភៅមុនពេលចូលដំណេក ១០ទៅ១៥នាទី
– ឬការលេបថ្នាំបំប៉នមេឡាទីនជាដើម ៕