ខេត្តកណ្ដាល៖ យុវវ័យប្រុសស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចបន្ទប់ជួលភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទី១-ឈ្មោះ លីម សុខអ៊ិម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២-ឈ្មោះ សុខ ជាតា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត សព្វថ្ងៃស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដកហូតម្សៅក្រាម ពណ៌សថ្លាសង្សយ័ថា សារធាតុញៀនចំនួន ០១កញ្ចប់មធ្យម ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ថង់ក្រណាត់ពណ៌ក្រហមដាក់កញ្ចប់ថ្នាំញៀន និងទូរស័ព្ទដៃ ០៣គ្រឿងម៉ាកអាយហ្វូន(Iphone7) Iphone6 ខូចគុណភាពនិងម៉ាកHuawei ខូចគុណភាព។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ លីម សុខអ៊ិម បានឆ្លើយថា ថ្នាំញៀន០១កញ្ចប់ធំនេះ គឺខ្លួនបានទិញពីឈ្មោះ សូ សំនាង ហៅស្នុក ភេទប្រុស អាយុឆ្នាំ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕