ស៊ុតមាន់ស្ងោរមួយគ្រាប់មានផ្ទុកប្រូតេអ៊ីនជាង ៦ ក្រាម ហើយវាមានតម្លៃទាបជាងប្រភេទអាហារដទៃទៀត។ ការញ៉ាំស៊ុតមាន់ស្ងោរជាប្រចាំថ្ងៃនៅក្នុងរបបអាហាររបស់អ្នកគឺជាជម្រើសដ៏ល្អប្រសើរសម្រាប់សុខភាព និងរក្សាថាមពលកម្លាំងបានយូរ។ ជាពិសេសនោះគឺរក្សាទម្ងន់របស់អ្នកឲ្យមានលំនឹងល្អសម្រាប់អ្នកធាត់ ហើយនឹងជួយដំឡើងគីឡូសម្រាប់អ្នកស្គមៗ។

ការរកឃើញមួយទៀតក៏បានបង្ហាញដែលថាអ្នកញ៉ាំស៊ុតមាន់ស្ងោរជារាងរាល់ព្រឹកជាប្រចាំនឹងជួយសម្រកទម្ងន់បានរហូរដល់ ៦៥ ភាគរយឯណោះ ជាជាងអ្នកដែលមិនញ៉ាំអាហារពេលព្រឹក។ ផ្ទុយទៅវិញការមិនញ៉ាំអាហារពេលព្រឹកនឹងធ្វើឲ្យមានបញ្ហាសុខភាពវិញទេ។ ប្រភេទវីតាមីន និងសារធាតុចិញ្ចឹមដែលមាននៅក្នុងស៊ុតស្ងោរមួយគ្រាប់៖

-៤០ ភាគរយនៃវីតាមីនឌី (D)
-២៥ ភាគរយនៃវីតាមីនប៊ី (B)
-២០ ភាគរយនៃសារជាតិរ៉ែ
-១២ ភាគរយនៃប្រូតេអ៊ីន ឬសារធាតុចិញ្ចឹម
-១០ ភាគរយទៀតនៃប្រភេទវីតាមីន A, E, B5, B12

ស៊ុតមាន់ជាអាហារសម្បូរប្រូតេអ៊ីនខ្ពស់តែមានតម្លៃថោកជាងគេ ជាអាហារពេញនិយមសម្រាប់អ្នកហាត់កីឡាដើម្បីឡើងសាច់ដុំ និងអ្នកចង់សម្រកទម្ងន់៕