ស៊ុតជាប្រភពប្រូតេអ៊ីនល្អខ្លាំងចំពោះសុខភាព ចំណែកកផ្លែប៊ឺរវិញសម្បូរដោយជាតិកាកសរសៃ វីតាមីន និងខ្លាញ់ល្អៗជាច្រើន។ បើយកកំពូលអាហារពីរមុខនេះមកផ្សំចូលគ្នា យើងនឹងទទួលបានអត្ថប្រយោជន៍លើសលប់ពីវា ហើយមានរសជាតិឆ្ងាញ់ទៀត។ ជាពិសេសអ្នកអ្នកចង់ប៉ូវកម្លាំង កុំភ្លេចធ្វើញ៉ាំនៅផ្ទះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១. គ្រឿងផ្សំ៖
ផ្លែបឺរ ២ ផ្លែ
ពងមាន់ ២គ្រាប់
អំបិល ១ចិប
ម្រេចម៉ដ្ឋ ១ ជឹប
ម្ទេសម៉ដ្ឋ (ម្ទេសហ៊ុយ)១ ជឹប
ស្លឹកជី parsley ឬជីប្រភេទផ្សេងទៀតក៍បាន

២. វិធីធ្វើ៖
ដំបូងចិត ផ្លែបឺរ ជា ២ ចំណែក គោះពងមាន់ដាក់ចូលក្នុងផ្លែបឺរ(បើផ្លែប៊ឺរតូច ខ្លាចហៀរ យើងអាចគោះដាក់ក្នុងចានតូចជាមុនសិន ចាំយកស្លាបព្រាដួសដាក់តាមក្រោយក៏បានដែរ បន្ទាប់មករោយអំបិល ១ ជឹប ម្រេច ១ ជឹប ម្ទេសម៉ដ្ឋ ១ ជឹប។ ដាក់ផ្លែបឺរនិងពងមាន់ ដុតក្នុង ចង្រ្កានឡ (oven) ក្នុងស៊ីតុណ្ហភាព ១៨០ អង្សាសេ រយៈពេល ១០-១៥នាទី( វិធីនេះស្រួលមិនខ្លាចផ្លែបឺរខូចឬបែក) បន្ទាប់មកលើកចុះដាក់ចាន និងរោយជី parsley ពីលើជាការស្រេច(បើគ្មានជីនេះទេ ដាក់អីផ្សេង ឬមិនបាច់ក៏បានដែរ)។ វិធីផ្សេងទៀតគឺអាចដាក់អាំង លើចង្រាន់រហូតឆ្អិន( យើងអាចចៀនអោយនៅឆៅៗ ជ័រភ្នៅ ឬឆ្អិនខ្លាំងទៅតាមចំណង់ចំណូលចិត្ត)៕