ខេត្តកោះកុង ៖ ផ្លូវថ្នល់ និងបង្គោលភ្លើងអគ្គិសនី តាមបណ្តោយផ្លូវជាតិលេខ៤៨ នៅភូមិសាស្រ្តឃុំតាតៃក្រោម និងផ្លូវកៅស៊ូ១ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ឆ្ពោះទៅឃុំជ្រោយប្រស់ ស្រុកកោះកុង កំពុងរងការខូចខាតយ៉ាងដំណំ ព្រោះតែកម្លាំងទឹកហូរបុកផ្តាច់ ខណៈព្យុះភ្លៀងបន្តបោកបក់ឥតឈប់ឈរ។ នេះបើតាមការបញ្ជាក់របស់លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News