ខេត្តពោធិ៍សាត់: នារីស្រស់ស្អាតម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកក្រគរ ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

នារីសង្ស័យឈ្មោះឡេង លីហួរ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។ សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន០៣កញ្ចប់ទម្ងន់(២.៥៧ក្រាម), ដាវកែច្នៃ០២ដើម ,ឧបករណ៍ជក់០១កំប្លេរ, កូនថង់រំលែកថ្នាំមួយចំនួន និងទូរស័ព្ទដៃ។ នារីសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕