ខ្សែប្រយុទ្ធវ័យក្មេងទាំង២នាក់របស់ Dortmund កីឡាករ Jadon Sancho និង Haaland កំពុងជាគោលដៅរបស់ក្រុមធំៗនៅតំបន់អឺរ៉ុបតាមប្រមាញ់។May be an image of 2 people, people standing, people playing sports and outdoors

Sancho ដែលកំពុងនៅជម្រុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេសត្រៀមព្រឹត្តិការណ៍ Euro នោះ ត្រូវបានក្រុមបិសាចក្រហម Manchester United  បញ្ជូនភ្នាក់ងាទៅធ្វើការចរចារណ៍ជាមួយរូបគេ ដោយផ្តល់ជូនលក្ខខណ្ឌផ្ទាល់ខ្លួនជាច្រើន តែមិនទាន់មានកាស្នើតម្លៃទៅ Dortmund នៅឡើយនោះទេ ស្របពេលដែល Dortmund បានដាក់តម្លៃខ្លួនរហូតដល់ ៩០លានអឺរ៉ូ (ប្រមាណជា ១១៥លានដុល្លារ)។ Explaining Jadon Sancho's struggles this season - Eurosport

ចំណែក Erling Haaland ត្រូវបានក្រុម Chelsea ចាប់អារម្មណ៍ជាខ្លាំង ក្រោយពីក្លាយជា Top Scorer នៅក្របខ័ណ្ឌ UEFA Champion League រដូវកាលនេះ។  ក្រុម Dortmund នឹងមិនលក់ Haaland នោះទេ ប្រសិនបើ Sancho ចាកចេញទៅចូលរួមជាមួយ Man Utd។ ក៏ប៉ុន្តែការទិញដូរនេះ អាចនឹងកើតឡើងបានប្រសិនបើ Chelsea អោយលើសពិ ១៥០លានផោន(ប្រមាណជា១៨២លានដុល្លារ)៕Man City, Man United and Chelsea learn about Erling Haaland's contract  requirements - SportsBuzz

ប្រភព: Fabrizio Romano