ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយសុខភាព និងរាងកាយរឹងមាំទេ ជួយសម្រស់ស្បែកឱ្យស្រស់ថ្លា មកពីវាបញ្ជូនឈាមដឹកអុកស៊ីសែនបន្ថែមទៅស្បែក លទ្ធផលនេះធ្វើឱ្យស្បែកមើលទៅភ្លឺ បន្ទាប់ពីហាត់ប្រាណ។ ថ្ងៃនេះ យើងមកដឹងពីការធ្វើលំហាត់ប្រាណ និងអត្ថប្រយោនជ៍ដល់ស្បែក៖

១. រក្សាទម្ងន់ជួយការពារសម្រស់
មនុស្សធាត់ ឆាប់ចាស់ មកពីរាងកាយនៃកោសិកាបាត់បង់ច្រើន។ ដូចជាអ្នកកើតស្រេ្តសនាំឱ្យធាត់មកពីអារម្មណ៍អស់កម្លាំង ហើយត្រូវការរបបអាហាមានជាតិផ្អែម និងអាហារកែឆ្នៃ ដើម្បីមានថាមពលឡើងវិញ។ ដើម្បីការពាររាងកាយអ្នកកុំឱ្យធាត់ អ្នកចំណាយពេលខ្លះធ្វើលំហាត់ប្រាណជួយរក្សាទម្ងន់ និងតមអាហារកែឆ្នៃ ហើយជួយរក្សាសម្រស់ផងដែរ។

២. កាត់បន្ថយស្នាមជ្រួញ
ការធ្វើលំហាត់ប្រាណ អាចជួយកាត់បន្ថយស្នាមជ្រួញបានល្អ។ ពីព្រោះ ការធ្វើលំហាត់ប្រាណជួយគ្រប់គ្រងបរិមាណអរម៉ូនស្ត្រេសនៅក្នុងខ្លួន។ អរម៉ូនស្ត្រេសនេះច្រើនពេក នៅក្នុងខ្លួនអាចធ្វើឱ្យខូចខូឡាជេននៅក្នុងស្បែករបស់អ្នក។

៣. ជួយការពាររ៉ាឌីកាល់បង្កឱ្យគ្រោះថ្នាក់ដល់ស្បែក
ការធ្វើលំហាត់ប្រាណកម្រិតមធ្យមឱ្យបានទៀងទាត់ អាចជួយឱ្យរាងកាយរបស់អ្នកផលិតសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ។ សារធាតុនេះអាចការពារកោសិកាពីស្បែករបស់រ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់ដល់ស្បែកផងដែរ។

៤. ជាតិទឹកឱ្យគ្រប់គ្រាន់
ទោះបីការធ្វើលំហាត់ប្រាណ មានគុណប្រយោជន៍ចំពោះស្បែក ប៉ុន្តែអ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពស្បែកមានសំណើម។ បើអ្នកចង់ឱ្យស្បែកមានសុខភាពល្អ និងសម្រស់ក្មេងជាងវ័យ វាត្រូវការអាហារល្អ និងជាតិទឹកពី ២លីត្រ ទៅ៤ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយស្បែកកាន់តែស្រស់។ ពីព្រោះថា ទាំងទឹក និងអាហារល្អ មានជាតិផ្ទុកសារធាតុ Beta-carotene វីតាមីន A វីតាមីន E និងវីតាមីន C ដែលជា សារធាតុប្រឆាំងអុកស៊ីតកម្ម។

ការធ្វើលំហាត់ប្រាណមួយមុខ មិនគ្រប់គ្រាន់សម្រាប់រក្សាស្បែករបស់អ្នកទេ។ អ្នកត្រូវរបបអាហារឈរលើបែបធម្មជាតិបៃតងមានដូចជាបន្លែ ផ្លែឈើ និងត្រី និងការគេងឱ្យបានគ្រប់គ្រាន់ចំនួន ៨ ម៉ោងផងដែរ៕