លោកតា​ ប៉ែន ផាត ដែលជាវីរបុសបាល់ទាត់កម្ពុជា បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ជាសារលើកទឹកចិត្តដល់ក្រុមគោព្រៃកម្ពុជា ដែលនឹងត្រៀមជួបអុីរ៉ង់នៅថ្ងៃទី ១១​ខាងមុខនេះ។May be an image of 1 person and outdoors

លោកតា​ ប៉ែន ផាត បានបង្ហោះថា”ខ្ញុំនឹង បងប្អូនខ្មែរ ដែរនៅបរទេស សូមជួនពរអោយគោព្រៃ របស់កម្ពុជា យើង ប្រកួត ជាមួយ IRAN នៅថ្ងៃខាងមុខនេះ សូមអោយបានជោគជ័យ ! ខ្ញុំធ្លាប់ប្រកួតនៅឆ្នាំ ១៩៧៤ Rajpracha # ជំរើសជាតិ IRAN ចាញ់ ៥/២ តែខ្ញុំសុ៑តបញ្ញូលទី២គ្រាប់  ត្រូវចាំថា ខ្ញុំធ្វើបាន គោព្រៃក៏ធ្វើបានដែរ សូមជួនពរ ឈ្នះ ឈ្នះ ឈ្នះ”។May be an image of 9 people and people standing

គួរបញ្ជាក់ផងដែរថា​លោកតា ប៉ែន ផាត បានជួយអោយបាល់ទាត់កម្ពុជាល្បីខ្លាំងក្នុងអំឡុងទសវត្ស ១៩៦០ និង ១៩៧០។ កម្ពុជាត្រូវជួបអុីរ៉ង់ នៅថ្ងៃទី ១១​ខាងមុខនេះ ដែលជាការប្រកួតចុងក្រោយក្នុងការជម្រុះព្រឹត្តិការណ៍ World Cup 2022៕

ប្រភព: Pen Phat