ម្រះជាបន្លែមួយប្រភេទ ដែលគេស្គាល់យ៉ាងច្បាស់ថាមានរសជាតិល្វីង ធ្វើឱ្យមនុស្សជាច្រើនមិនចូលចិត្តទទួលទាន ប៉ុន្តែអ្នកអាចប្រើវិធីខាងក្រោម ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះបាន ដោយប្រើវិធីទាំងនេះ។

– ទិញម្រះដែលមានពណ៌បៃតងខ្ចីស្រស់ បន្ទាប់មកអ្នកត្រូវខ្វេះយកស្នូលកណ្តាលចេញ រួចហាន់ជាកង់ធំៗ ទើបត្រាំក្នុងទឹកអំបិល(អំបិល ១ស្លាបព្រាបាយ ក្នុងទឹក ១លីត្រ)ដោយត្រាំឱ្យបាន២០នាទី។

– បន្ទាប់មកអ្នកត្រូវលាងទឹកឱ្យស្អាត រួចត្រាំទឹកធម្មតាឱ្យបាន ១០នាទីទៀតទើបយកវាមកហាន់ធ្វើម្ហូបតាមចំណង់ចំណូលចិត្ត ដោយកាត់កង់ៗ ឬហាន់ជាដុំៗក៏បាន។

– បង់ម្រះក្នុងឆ្នាំងដាក់ទឹក និងដាក់សាច់ជ្រូកនិងគ្រឿងទេសឱ្យអស់ រួចបិទគម្របឆ្នាំង។ អ្នកគួរទុកឱ្យទឹកពុះ រហូតដល់សាច់ម្រះឆ្អិនផុយល្អសិន សឹមបើកគម្របឆ្នាំង (មិនគួរបើក មុនពេលម្រះ ឆ្អិននោះឡើយ) បន្ទាប់មកទើបភ្លក្សរសជាតិ និងបន្ថែមគ្រឿងតាមចំណូលចិត្ត។ អ្នកចាប់ជាតិល្វីងរបស់ម្រះអាចសាកតាមវិធីនេះបាន៕