ក្នុងថ្ងៃខួបកំណើត យើងគ្រប់គ្នាប្រហែលជាចង់បានវត្ថុអំណោយ ឬកាដូថ្ងៃកំណើតពីមនុស្សជាច្រើនជាពិសេសពីគូសង្សារមិនខាន ប៉ុន្តែវត្ថុទាំងអស់ខាងក្រោមនេះ មិនគួរទិញធ្វើជាកាដូឱ្យគូសង្សារជាដាច់ខាត តើមានអ្វីខ្លះ និងព្រោះអ្វីខ្លះនោះសូមអានបន្ត៖

១. ទឹកអប់៖ បើមិនជឿ កុំប្រមាថឱ្យសោះ ព្រោះមានមនុស្សច្រើនហើយដែលគេជឿ ហើយគេថែមទាំងលួចខ្សឹបប្រាប់ទៀតថា ចូរហាមសង្សារកុំឱ្យទិញទឹកអប់ឱ្យយើងជាដាច់ខាត ព្រោះសេចក្តីស្នេហារបស់អ្នកអាចនឹងសាបរលាបអស់ក្លិនទៅតាមពេលវេលាដូចទឹកអប់អ៊ីចឹង។

២. ស្បែកជើង៖ គេនិយាយថា បើសង្សារទិញស្បែកជើងឱ្យ នឹងធ្វើឱ្យលែងលះគ្នា ព្រោះស្បែកជើងវាត្រូវនៅជាមួយគ្នាជាគូៗ អ្នកណាដែលជាសង្សារនឹងគ្នាតែមិនទាន់បានរស់នៅជាមួយគ្នាជាគូ អាចនឹងធ្វើឱ្យបែកគ្នាបាន។

៣. នាឡិកា៖ ចំណុចនេះអាចជាប្រផ្នូលអាក្រក់ច្រើនជាង ព្រោះមនុស្សជាច្រើននាំគ្នាជឿជាក់មែនទែនថា បើសង្សារទិញនាឡិកាឱ្យ នឹងធ្វើឱ្យរយៈពេលនៃការសេពគប់គ្នាត្រូវបញ្ឈប់នៅពេលនាឡិកាលែងដើរ។

៤. ក្រាសសិតសក់៖ ព្រោះបើយើងឱ្យក្រាសសិតសក់ទៅសង្សារ ឬមិត្តភ័ក្តិណាម្នាក់ នឹងធ្វើឱ្យសម្ព័ន្ធភាពរបស់យើងនិងគេត្រូវឃ្លាតឆ្ងាយពីគ្នាដូចធ្មេញរបស់ក្រាសសិតសក់ហ្នឹងឯង។

៥. វត្ថុធ្វើពីកែវផ្សេង៖ ព្រោះតាមជំនឿគេថា បើគ្រឿងកែវនោះបែក នោះគឺមានន័យពីសម្ព័ន្ធភាពរបស់អ្នកទាំងពីរ ច្បាស់ជាបែកបាក់តាមវត្ថុនោះមិនខាន៕