រដ្ឋធានីវ៉ាស៊ីនតោន៖ កំពូលមហាសេដ្ឋីលេខ​នៅលើពិភពលោករបស់សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃទី៧ ខែមិថុនា ថា លោកនឹង​​ហោះហើរទៅកាន់ទីអវកាស នៅខែក្រោយ ជា​​ជើងហោះហើររបស់មនុស្សលើកដំបូង ដែលចាប់ផ្តើម ដោយក្រុមហ៊ុនរ៉ុក្កែត Blue Origin របស់លោក។

លោក Jeff Be​zos ជាមហាសេដ្ឋីលេខ១ នៅលើពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Amazon​ បានបញ្ជាក់ នៅតាមគណនីបណ្ដាញសង្គម Instagram ថា« ចាប់តាំងពីខ្ញុំមានអាយុ៥ឆ្នាំ ខ្ញុំមានក្ដីស្រមៃមួយ ចង់ធ្វើដំណើរទៅកាន់ទីអវកាស។ ដូច្នេះ នៅថ្ងៃទី២០ ខែកក្កដា ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីនោះជាមួយនឹងបងប្រុសរបស់ខ្ញុំ»។​

ក្រុមហ៊ុន Blue Origin បានបញ្ជាក់ថា លោក Be​zos  និងបងប្រុសរបស់គាត់ ឈ្មោះ Mark នឹងធ្វើដំណើរតាមជើងហោះហើរលើកដំបូង នៅលើយាន New Shepard ​របស់ក្រុមហ៊ុន​។ ក្រុមហ៊ុនកំពុងតែដេញថ្លៃកន្លែងទីបី ហើយការដេញថ្លៃនេះ មានតម្លៃ២,៨ លានដុល្លារ​ ដោយមានអ្នកចូលរួមជិត ៦០០០នាក់ មកពីប្រទេសចំនួន​១៤៣។

​ទស្សនាវដ្ឋី Forbes បានឲ្យដឹងថា​ គិតត្រឹមខែមេសា ឆ្នាំ២០២១ លោក Jeff Bezos (Jeffrey Preston Bezos ) មានទ្រព្យសម្បត្ដិ រហូតដល់ទៅជាង ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោក Jeff Bezos ក្លាយជាមហាសេដ្ឋីលេខ១ នៅលើពិភពលោក៕​