ម៉ាស់បិតមុខមានច្រើនបែបច្រើនប្រភេទណាស់ ដែលបានដាក់លក់នៅលើទីផ្សារ។ វាមានមុខងារផ្សេងៗគ្នា ទៅតាមប្រភេទម៉ាស់និមួយៗ។ ប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយ ទិញយកមកប្រើហើយមិនឃើញបានផលសោះ គួរដឹងពីប្រភេទស្បែកមុខរបស់ខ្លួនឯងសិន មុនសម្រេចចិត្តជ្រើសរើសម៉ាស់ណាមួយមកបិតលើមុខ។

១. ម៉ាស់ភក់៖ ជួយបណ្តេញជាតិពុល ធ្វើឲ្យស្បែកមុខត្រជាក់ស្រស់ថ្លានិងសម្អាតបានជ្រៅ ។ ជាជម្រើសល្អសម្រាប់ មុខប្រេង មុខមុន និងមុខបំផ្លាញដោយកម្តៅថ្ងៃ។

២. ម៉ាស់បក៖ កម្ចាត់ជាតិកខ្វក់ កោសិកាងាប់ៗនៅលើស្រទាប់ស្បែក ផ្តល់សារធាតុល្អៗ ធ្វើឲ្យស្បែកទន់ភ្លឺរលោង។ ជាជម្រើសល្អសម្រាប់ ស្បែកដែលត្រូវការសារធាតុចិញ្ចឹម ស្បែកមុខធម្មតា សម្អាតបែបស្រាលល្មម លឿននិងងាយស្រួល។

៣. ម៉ាស់គ្រីមឬជែល៖ ផ្តល់សំណើមបានល្អ សម្រាប់ស្បែកមុខស្ងួតខ្លាំង ឬខ្វះជាតិទឹក។ ជាជម្រើសល្អសម្រាប់ ស្បែកស្ងួតប្រេះ មិនស្រស់ថ្លា។

៤. ម៉ាស់សន្លឹក៖ មានធាតុផ្សំល្អៗដែលអាចជ្រាបចូលទៅចិញ្ចឹមស្បែក ធ្វើឲ្យស្បែកភ្លឺ ទន់ស្រស់ថ្លា។ ជាជម្រើសល្អសម្រាប់ អ្នកដែលចូលចិត្តថែទាំស្បែកជាប្រចាំ ចង់ឲ្យស្បែកកាន់តែភ្លឺចែងចាំង មានសំណើម និងស្បែកមានសុខភាពល្អ។

ដូច្នេះ មុននឹងទិញម៉ាស់ត្រូវតែគិតគូរឱ្យបានច្បាស់ ពិសេសត្រូវនឹងពីប្រភេទមុខរបស់ខ្លួនឯងឱ្យច្បាស់ ដើម្បីជ្រើសរើសម៉ាស់ឱ្យត្រូវតាមស្បែកមុខ៕