ជាមួយនិងរបត់រស់នៅបែបថ្មី សម័យកូវីដ-19 ករណីចម្លងមេរោគកាចសាហាវនេះអាចកើតមានឡើងតាមរយៈការទទួលក្រដាស់ប្រាក់ផ្ទាល់ពីម្នាក់ទៅម្នាក់ទៀតបាន នេះបើយោងតាមសេចក្តីណែនាំពីក្រសួងសុខាភិបាលកម្ពុជា។
មហាជនជាច្រើនបានលើកឡើងថា៖ បើខ្ញុំចៀសបានខ្ញុំអត់កាន់ក្រដាសប្រាក់ដែលមិនទាន់ឆ្លងកាត់ការសម្លាប់មេរោគក្នុងការទិញទំនិញផ្សេងៗទេ… ដូច្នេះហើយ បានជារាល់ពេលខ្ញុំញ៉ាំអាហារ ទិញទំនិញផ្សេងៗ ខ្ញុំតែងសួររកអេស៊ីលីដាម៉ូបាល ដើម្បីស្កេនទូទាត់ប្រាក់ ខ្ញុំធ្វើរបៀបនេះជាប្រចាំ យូរៗទៅក្លាយជាទម្លាប់របស់ខ្ញុំ ណាមួយខ្ញុំត្រូវតែមានស្មារតី យកចិត្តទុកដាក់ គិតគូរសុខទុក្ខគ្រួសាររបស់ខ្ញុំ ជាពិសេសកូនៗរបស់ខ្ញុំ ពីការឆ្លងរោគកាចសាហាវផ្សេងៗ ជាពិសេសកូវីដ-១៩ ដែលវាមិនទាន់បានធូរស្រាលសោះ ។

ដំបូងឡើយខ្ញុំគិតថាវាលំបាកក្នុងការទូទាត់ប្រាក់តាមលក្ខណៈឌីជីថលនេះ តែយូរៗទៅជាទម្លាប់ ហើយក៏ទទួលបានផលចំណេញទៀតផងនោះ ទាំងខ្ញុំនិងគ្រួសារខ្ញុំគ្មាននរណាមួយមិនចេះទូទាត់ប្រាក់តាមអេស៊ីលីដាម៉ូបាលនេះទេ ដើម្បីសុខភាពគ្រួសារយើង យើងត្រូវរួមគ្នាការពារទាំងអស់គ្នា ។ តើលោកអ្នកបានប្រើអេស៊ីលីដាម៉ូបាល អេប ដើម្បីទូទាត់ហើយរឺនៅ?
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh