ភ្នំពេញ៖ បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។
ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង អាគារលេខ ១៧០A-B។
ការបើកសម្ភោធការិយាល័យនេះ គឺសម្រាប់បើកលក់ និងផ្ដល់សេវាកម្មក្នុងគម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតសហគមន៍ធម្មជាតិបែបបៃតង។

ជាក់ស្ដែងគម្រោងនេះនឹងត្រូវសាងសង់នៅក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលមានទន្លេអមសងខាង ដែលបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមលើសពីនេះទៅទៀត បុរី ក៏មានសួនធម្មជាតិដ៏ធំរហូតដល់ 4.5 ហិកតា រួមមាន ក្លឹបហៅស៍ អាងហែលទឹកខាងក្រៅ ផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និងកន្លែងសម្រាប់ក្មេងលេងផងដែរ។
បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតឲ្យមានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ ដែលគួរឱ្យចង់រស់នៅ ពោលគឺហាក់ដូចជារស់នៅតំបន់រីសតអ៊ីចឹងដែរ។

បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព រឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីធ្វើឱ្យប្រែក្លាយទៅជាសហគមន៍ដែលស្ថិតនៅតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងទៀតផង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
ឬតាមរយ:ប្រព័ន្ធអនឡាញ៖
ហ្វេសបុកផេក
តេឡេក្រាម
អ៊ីនស្ដាក្រាម