បន្ទាប់ពីបាត់បង់ស្នេហា ឬមនុស្សដែលអ្នកស្រឡាញ់អ្នកប្រាកដជាមានអារម្មណ៍ថាឯកា សោកសៅនឹកអាឡោះអាល័យគេ ព្រោះតែចិត្តមិនទាន់ភ្លេចគេ និងនៅតែស្រឡាញ់គេ។ ប៉ុន្ដែលោកអ្នកប្រាកដជាអាឆចកាត់បន្ថយនូវអារម្មណ៍ទាំងនេះបានដោយគ្រាន់តែធ្វើរឿង៣យ៉ាងដូចខាងក្រោមនេះ៖

១. ធ្វើខ្លួនឱ្យបានស្អាត ភាពស្អាតអាចជួយឱ្យលោកអ្នកកាត់បន្ថយការសោកសៅ ព្រមទាំងអាចភ្លេចនូវដរឿងរ៉ាវដែលមិនល្អបាន ព្រោះបានធ្វើឱ្យលោកអ្នកមានទំនុកចិត្តខ្ពស់លើខ្លួនឯង មានភាពជឿជាក់លើសម្រស់ដែលយើងមាន ដែលជាហេតុធ្វើឱ្យយើងភ្លេចអស់នូវអារម្មណ៍សោកសៅទាំងឡាយ។

២. បង្កើនសមត្ថភាពរបស់ខ្លួនឯង អ្នកមិនគួរយកពេលវេលាដ៏មានតម្លៃរបស់អ្នកទៅរវល់នឹកគិតដល់មនុស្សដែលគេមិនឱ្យតម្លៃលើក្ដីស្រឡាញ់របស់អ្នកទេ អ្នកគួរតែយកពេលទៅធ្វើរឿងដែលមានប្រយោជន៍ដូចជាខំសិក្សារកអ្វីដែលថ្មីៗ ធ្វើខ្លួនឱ្យគេមើលមកថាយើងអស្ចារ្យ។ ពេលខ្លះគេក៏អាចស្ដាយក្រោយពេលដែលបាត់បង់់យើងក៏ថាបានព្រោះយើងអាចរឹងមាំ និងមានសមត្ថភាពបង្រឹងខ្លួនឯងដោយគ្មានគេក៏ថាបាន។

៣. ចំណាយពេលវេលាឱ្យច្រើននៅជាមួយក្រុមគ្រួសារ ព្រោះលើលោកនេះគ្មានអ្នកណាស្រឡាញ់អ្នកស្មោះក្រៅពីក្រុមគ្រួសាររបស់អ្នកឡើយ។ ដូច្នេះហើយនៅពេលដែលអ្នកមានអារម្មណ៍ថាឯកាអ្នកគួរតែចំណាយពេលវេលានៅជាមួយក្រុមគ្រួសារឱ្យបានច្រើន ប្រសើរជាងនៅជាមួយអ្នកដទៃ ព្រោះអ្នកដទៃក៏អាចអូសទាញអ្នកទៅធ្វើរឿងមិនល្អក៏ថាបាន។ មិនតែប៉ុណ្ណោះ អ្នកប្រាកដជាមានអារម្មណ៍ថាកក់ក្ដៅ និងយល់ច្បាស់ពីក្ដីស្រឡាញ់ពិតប្រាកដដែលគ្រួសារមានចំពោះអ្នក៕