ខេត្តបាត់ដំបង៖ មហាជនជាច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយឃើញ ទិដ្ឋភាពតំបន់អភិរក្សមួយកន្លែង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានប្រែប្រួលពី ទិដ្ឋភាពស្រស់បំព្រង និងស្រស់ស្រាយ មកជាមានគំនរសម្រាមស្អុយរលួយ ធ្វើឲ្យខូចបរិយាកាស ខ្យល់បរិសុទ្ធដែលធ្លាប់មាន ក្នុងពេលមុនៗ។

ជាមួយគ្នានេះ តំបន់នេះ គឺជាតំបន់អភរិក្សរបស់ អ្នកស្រី Angelina Jolie ដែលត្រូវបុរសម្នាក់ ថតឃើញ មានទាំងសំបកដបស្រាបៀរ កេសក្រដាស និងកាកសំណល់ម្ហូបអាហារ ដែលជាមូលហេតុចម្បងធ្វើឲ្យខូចតំបន់ស្រស់ស្អាតបែបធម្មជាតិនេះ មិនតែប៉ុណ្ណោះ មហាជន ពិតជាសុំសំណូមពរឲ្យបងប្អូន ដែលស៊ីផឹក ហូបចុកហើយនោះ ចេះទុកដាក់ សម្រាមចេញពីមាត់ខ្លួនផង ព្រោះទង្វើបែបនេះ ធ្វើឲ្យអ្នកទាំងនោះ ថោកជាងសម្រាមទៅទៀត។

គួរបញ្ជាក់ថា នេះបើយោងតាម ការបង្ហោះរបស់បងប្រុសម្នាក់ ដែលបានបញ្ជាក់យ៉ាងដូច្នេះថា ៖«នៅពីក្រោយរូបភាពដ៍ស្រស់ស្អាតនៃទឹកធ្លាក់ស្ថិតនៅក្នុងដែនអភិរក្សរបស់អ្នកស្រីAngelina jolie នៅក្នុងស្រុកសំឡូត ខេគឺសំបកដប ប៊ីយែរ​និងកាកសំណល់អាហាររលួយពោរពេញទៅដោយ ដង្កូវ​ ស្អុយរលួយ​ ពេលភ្លៀងធ្លាក់មក ក៍ហូរចូលទៅ ក្នុង​ទឹក​ ដ៍​ស្រស់ស្អាត,​មាយាទបានណាស់អ្នកអើយ»​ ៕