រុក្ខជាតិ Dieffenbachia ឬហៅជាភាសាខ្មែរថាស្លឹកឆ្អឹងត្រី វាគឺ រុក្ខជាតិបែបធម្មជាតិ ដែលមានដើមកំណើតនៅតំបន់ត្រូពិច ត្រូវបានគេយកមកដាំយ៉ាងទូលំទូលាយសម្រាប់លំអរ តាមផ្ទះ តាមសួនផ្កា និងទីវត្តអារាមផ្សេងៗឲ្យមានសោភ័ណភាព ។

រុក្ខជាតិ Dieffenbachia ឬហៅថាស្លឹកឆ្អឹងត្រី គឺជារុក្ខជាតិដែលមានផ្ទុកនូវសារធាតុគ្រីស្ដាល់អុកស៊ីតកម្មកាល់ស្យូម ដែលមានរាងដូចជាម្ជុលដែលគេហៅថា “ទ្រី” ។ ប្រសិនបើលោកអ្នកយកស្លឹកឆ្អឹងត្រីនេះមកទំពារ នោះវានឹងបណ្ដាលអោយអ្នកមានអារម្មណ៍ថាដូចជាមានអ្វីឆេះនៅក្នុងមាត់និងអណ្ដាតរបស់អ្នក ។

ស្លឹកឆ្អឹងត្រីនេះអាចបណ្ដាលឲ្យពុលបានប្រសិនជាលោកអ្នកបណ្ដោយឲ្យកូនរបស់លោកអ្នកប៉ះ ចាប់កាន់ហើយយកមកប៉ះមាត់ ឬបរិភោគ ដោយតាមការស្រាវជ្រាវរបស់អ្នកជំនាញបានបង្ហាញថា រុក្ខជាតិប្រភេទនេះអាចគ្រោះថ្នាក់ដល់កុមារដែលអាចបណ្ដាលឲ្យកុមារស្លាប់បាត់បង់ជីវិតបានក្នុងរយៈមួយនាទី និងមនុស្សពេញវ័យអាចនឹងបាត់បង់ជីវិតនៅក្នុងរយៈពេល១៥នាទី រឿងមួយទៀតនោះគឺអ្នកមិនត្រូវយកដៃដែលបានប៉ះឬចាប់កាន់រុក្ខានេះយកមកប៉ះពាល់ភ្នែកនោះទេ ព្រោះវាអាចបណ្ដាលអោយងងឹតភ្នែកបានផងដែរ។

ប្រសិនបើនៅតាមផ្ទះរបស់លោកអ្នកមានដាំនូវរុក្ខាជាតិប្រភេទនេះ សូមធ្វើការបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសចំពោះកុមារ ។