រាជធានីភ្នំពេញ ៖
អតីតបវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា សេង រដ្ឋា ហាក់កំពុងតែទទួលបានការគាំទ្រជាបន្តបន្ទាប់ ខណៈនាងក៏កាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងការងារជាតារាសម្តែង ដែលនេះជាការចាប់អាជីពថ្មីមួយក្រោយពេលដែលនាងបាត់បង់តំណែងជាម្ចាស់ម្កុដ។

ងាកមកកាន់សម្រស់ និងការតុបតែខ្លួនរបស់តារាស្រីវ័យក្មេងរូបនេះវិញឃើញថានាងចាប់ផ្តើមហ៊ានថតជាមួយនឹងសំលៀកបំពាក់ស៊ិចស៊ី ដែលខុសឆ្ងាយពីមុនដែលគេតែងតែឃើញនាងស្លៀកពាក់ក្នុងសំលៀកបំពាក់បែបរម្យទម និងសំលៀកបំពាក់ជានារីខ្មែរ។

គួរបញ្ជាក់ផងដែរថា កញ្ញា សេង រដ្ឋា ក្រោយពេលរបូតតំណែងជាបវរកញ្ញារួចមក នាងក៏បានក្លាយជាតួឯកក្នុងរឿង បាបស្នេហ៍អតីត ដែលធ្វើឲ្យអ្នកគាំទ្រលើកសរសើរនាងថានាងមានទាំងរូប សម្រស់ និងសមត្ថភាពសម្តែងបានយ៉ាងល្អពិតមែន៕