រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានដាក់បម្រាមហាមឃាត់សង្សាររបស់ខ្លួនគឺលោក ឆឹម សក្កដា មិនឲ្យបង្ហោះរូបជាមួយស្រីផ្សេងដោយនាងបានលើកឡើងថា នាងមិនខ្វល់ទេថាការថតជាមួយនឹងមនុស្សស្រីទាំងនោះក្នុងន័យការងារឬក៏យ៉ាងណា ដោយនាងបានហាមឃាត់ដាច់ខាតតែម្ដងចំពោះករណីមួយនេះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ពេជ្រ សោភា បានបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹងសង្សារ រួមទាំងបន្ថែមសំណេរទាំងនេះថា «ប្រាប់អោយហើយខែនេះពេញមួយខែ ជារបស់ខ្ញុំសង្សារហាមផុសរូបជាមួយស្រីណាទាំងអស់ អត់ខ្វល់ថាការងាររឺមិនការងារអីនោះទេ ហាមសសេរពាក្យធ្វើដូចខ្លួនអត់សង្សារ អូនស្គាល់លេខម៉ាក់បង ម៉ាក់ថាបើនៅតែផុសចាំតេសួរអោយអូន ថាចង់មិច? ខ្នងធំណាស់ប្រាប់មុន ខែនឹងអូនសុំ 09/06/2021 ពេញ១ខែ»។

គួរបញ្ជាក់ផងដែរថា មួយរយៈក្រោយមកនេះ គេរហាក់សង្កេតឃើញថាគូស្នេហ៍មួយគូនេះកំពុងតែបង្ហោះសារឆ្លងឆ្លើយគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គមបង្ហាញពីក្ដីហួងហែងរវាងគ្នានិងគ្នា ដែលធ្វើឲ្យអ្នកគាំទ្រនឹកគិតថាអ្នកទាំងពីរអាចនឹងមានដំណឹងល្អឆាប់ៗក៏ថាបាន៕