បងប្អូនមួយចំនួនប្រាកដជាមិនដឹងទេថា ដើមរុក្ខជាតិមួយដើមនេះអាចយកទៅធ្វើជាសូកូឡាបានយ៉ាងឈ្ងុយឆ្ងាញ់។ ដើម្បីដាំដើមកាកាវនេះបានតើយើងគួរធ្វើដូចម្ដេចខ្លះទៅ? ជំហានដំបូងអ្នកត្រូវ៖

ដីសម្រាប់ដាំ៖ ដើមកាកាវសមស្របនឹងប្រភេទដីមានស្រទាប់វប្បកម្មក្រាស់ ងាយបង្ហូតទឹក មានរចនាសម្ព័ន្ធល្អ រក្សាបានសំណើម សំបូរជីវជាតិដូចជាដីក្រហមបាហ្សាល់ ដីខ្សាច់ ដីល្បាយ ដីកណ្តេង លឿងជាដើម ។ល។

រដូវកាល៖ ដាំដើមកាកាវល្អបំផុតគឺនៅរដូវភ្លៀង។
រណ្តៅសម្រាប់ដាំ៖ ជីករណ្តៅដាំមានទំហំប្រមាណ ៣០ x ៣០សង់ទីម៉ែត្រ រហូតដល់៥០ x ៥០ សង់ទីម៉ែត្រក៏បាន។ ប្រសិនបើដាំដើមកាកាវនៅតំបន់ដីថ្មីអាចមានសត្វកណ្តៀរច្រើន។ ចាំបាច់ត្រូវធ្វើប្រព្រឹត្តិកម្មរណ្តៅដាំជាមួយថ្នាំកំចាត់កណ្តៀរដែលមានធាតុសកម្ម Imidacloprid ឬ Chlorpyrifos ។

របៀបដាំ៖ ជ្រើសរើសដើមមាំមួន ស្លឹកលូតលាស់ស្មើគ្នា ពណ៌បៃតងចាស់ ។ អាយុកាលនៃដើម ប្រមាណពី ៤ ទៅ ៦ ខែ កំពស់បានពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ។ ស្រោចទឹកក្នុងរណ្តៅជាមុនសិន រួចវះ ឬ ជាគូដថង់ហើយដាក់ថង់ដើមពូជចូលកណ្តាលរណ្តៅ មាត់ថង់ស្មើនិងផ្ទៃមុខដី លុបដីជុំវិញរួចប្រើដៃសង្កត់ចុះស្រាលៗ ។ ស្រោចទឹកនិងផ្អាប់គល់រក្សាសំណើមបន្ទាប់ពីដាំហើយភ្លាម។ កុំភ្លេចដោតឈើឆ្កាងចងទប់ដើមកាកាវដើម្បីការពារខ្យល់មិនអោយរង្កើរដើម ប្រើការ៉ុងឬស្បៃ ច្រកឬរុំជុំវិញដើម្បីការពារ កំដៅក៏ដូចជាសត្វល្អិត ក៏ដូចជាខ្យល់ផងដែរ៕