មនុស្សមួយចំនួននៅតែគិតថាការរៀបអាពាហ៍ពិពាហ៍ហាក់បីដូចជារឿងគួរឱ្យអស់សំណើច ហើយក៏មានការរិះគន់ផងដែរ ព្រោះការរៀបការចាំបាច់ត្រូវចំណាយច្រើន។ ខាងក្រោមនេះជារឿង ៤ យ៉ាងដែលបណ្តាលចិត្តអ្នកឱ្យចង់រៀបការ៖

១. អាចសល់លុយបានច្រើន៖ មែនហើយ វាជាការពិត! ការរៀបការមានន័យថាអ្នកមានឱកាសចែករំលែកនូវការចំណាយ និងចំណូល។ ដូច្នេះ អ្នកនឹងត្រូវចំណាយរួមគ្នា ដែលការចំណាយនោះតិចជាងមុន ហើយធ្វើឱ្យចំណូលអ្នកកើនឡើង។ តាមទ្រឹស្តីអ្នករកស៊ី ការរៀបអាពាហ៍ពិពាហ៍គឺជាការបង្កើនសេដ្ឋកិច្ចគ្រួសារដ៏អស្ចារ្យ។

២. អាចចែករំលែកបញ្ហាជាមួយគ្នា៖ ដៃគូរទាំងសងខាងបានឆ្លងកាត់នូវភាពតានតឹងជាមួយកន្លែងការងារ បញ្ហាមិត្តភាពផ្សេងៗ និងបញ្ហាហិរញ្ញវត្ថុផងដែរ។ ការរៀបការមានន័យថាអ្នកមានមនុស្សម្នាក់ជួយចែករំលែកនូវការលំបាករបស់អ្នក មានអ្នកជជែកគ្នាពីបញ្ហា និងការរៀបចំផែនការដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

៣. ធ្វើឱ្យជីវិតអ្នកប្រសើរឡើង៖ អាពាហ៍ពិពាហ៍នឹងផ្តល់ជីវិតអ្នកនូវឧបសគ្គជាច្រើន។ ការមានស្នេហាពិតជាអស្ចារ្យណាស់ ប៉ុន្តែការសម្របខ្លួនទៅនឹងដៃគូរបស់អ្នកអាចបង្រៀនអ្នកនូវរឿងល្អៗជាច្រើន ដូចជាការអត់ធ្មត់ ការយោគយល់គ្នា ចិត្តល្អនឹងគ្នា និងតស៊ូជាមួយគ្នា។ ការរៀបការអាចធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ថ្មីល្អប្រសើរជាងមុន។

៤. លែងខ្វល់ខ្វាយពេលណាត់ជួបគ្នា៖ ការដែលមានដៃគូជីវិតមានន័យថាអ្នកនឹងដឹងដៃគូអ្នកចូលចិត្តអ្វី និងមិនចូលចិត្តអ្វី។ រាល់ពេលដែលអ្នកចេញក្រៅជាមួយគ្នា អ្នកនឹងមានអារម្មណ៍ថាជឿជាក់ជាងមុន ព្រោះអ្នកដឹងពីអាហារ និងភេសជ្ជៈដែលគេចូលចិត្ត។ អ្នកដឹងពីអ្វីដែលគេចូលចិត្តអាន និងខ្សែភាពយន្តដែលគេចូលចិត្តមើល ហើយអ្នកក៏មានការណាត់ជួបពិសេស ដែលនៅចាំអ្នកនៅផ្ទះ៕