រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Kerry Worldbridge Logistics បានប្រកាសជូនដល់សាធារណជន ប្រសិនបើឃើញ ឬជួបប្រទះបុគ្គល ឈ្មោះ គា ហួតប្រុស មានភិនភាគដូចខាងក្រោម សូមផ្ដល់ដំណឹងមកដល់ក្រុមហ៊ុន តាមអាសយដ្ឋាន ដែលមានភ្ជាប់មកជាមួយនោះ ក្រុមហ៊ុននឹងផ្ដល់រង្វាន់លើកទឹកចិត្ត ចំនួន៣០០០ដុល្លារសហរដ្ឋអាមេរិក ។

ក្រុមហ៊ុនសូមបញ្ជាក់ថា បុគ្គលម្នាក់នេះមានតំណែងជាគណនេយ្យកររបស់ក្រុមហ៊ុន ហើយបុគ្គលខាងលើបានបន្លំក្លែងឯកសារ និងកិបកេងប្រាក់របស់ក្រុមហ៊ុនជាច្រើន ហើយរាល់ទង្វើរបស់បុគ្គលម្នាក់នេះបានប្រព្រឹត្ដ លែងមានអ្វីពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនទៀតហើយ។ 

ជាមួយគ្នានេះ បុគ្គលម្នាក់នេះក៏មានដីកាកោះហៅឱ្យចូលខ្លួនទៅបំភ្លឺឱ្យបានមុនថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមហ៊ុន ពីបទរំលោភលើទំនុកចិត្ដផងដែរ៕