រាជធានីភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង កញ្ញា ម៉ិច ម៉ារីកា បានប្រកាសថា ខ្លួននាងបានឆ្លងជំងឺកូវីដ-១៩ ក្រោយប៉ះពាល់អ្នកជំងឺម្នាក់។ បច្ចុប្បន្នតារាស្រីវ័យក្មេងរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលដឺព្រេមៀសែនសុខ (ជិតផ្សារអ៊ីអន២)។

កញ្ញា ម៉ិច ម៉ារីកា បានបង្ហោះសំណេរកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានខ្លឹមសារថា « ក្ដុកក្ដួល និយាយមិនចេញ ។ នាងខ្ញុំសឹងតែទទួលយកមិនទាន់បាន ទើបខ្ញុំតាំងចិត្តក្លាហាននិយាយរឿង ដែលកើតឡើងក្នុងថ្ងៃនេះ ។ កុំគិតអោយសោះថាចាក់ថ្នាំ1ដង 2ដងហើយ មិនឆ្លងនោះ ថ្ងៃនេះខ្ញុំបានមកធ្វើសំណាកឃើញថា ខ្លួនឯងវិជ្ជមាន COVID-19 ដោយប៉ះផ្ទាល់ជាមួយអ្នកជំងឺ គ្រាន់តែដឹងថា គាត់មានភ្លាម នាងខ្ញំបានមកធ្វើសំណាកភា្លម ឃើញថានាងខ្ញុំ មានផ្ទុកវិជ្ជមាន COVID-19 មើលងាយមិនបានទេ បងប្អូនចូលប្រុងប្រយ័ត្ន ការពារឲ្យយបានតឹងរឹងទាំងអស់គ្នា កុំអោយមានការសោកស្តាយដូចនាងខ្ញុំ »៕