រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច តារាសម្តែង និងតារាចម្រៀង ល្បីឈ្មោះបោះសំឡេង គឺអ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហោះរូបថតនាងទទួលបានកាដូខ្សែកពេជ្រ និងនាឡិកាដៃដាំពេជ្រ ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ ភ្ជាប់ជាមួយសំណេរថា « រំលឹងគុណដល់អ្នកម្តាយដ៏មានគុណរបស់កូនបានកាដូរជាខ្សែកពេជ្រ និងនាឡិការ ក៏ដូចជាអរគុណដល់លោកឱពុកបានកាដូរជាខ្សែកផ្លាកទិនជាកេរ្តិ៍របស់លោកបានទុកអោយយកូនពាក់សម្រាប់ការពារខ្លួន ហើយក៏ពិតជាអរគុណដល់បងស្រីធំរបស់ខ្ញុំបានកាដូរឡានស្ព័រ មកអោយប្អូនស្រីសម្រាប់ការលើកទឹកចិត្តស្របពេលដែលប្អូនកំពុងជួបទុក្ខបញ្ហាជាច្រើនដែលប្អូនត្រូវទទួលរ៉ាប់រង។

ចង់និយាយថា បងប្អូនឱពុកម្តាយរបស់ខ្ញុំ គឺជាគ្រួសារមួយដែលមិនឈរមើលឃើញកូនជួបទុក្ខ និយាយរឺបំបាក់ទឹកចិត្តនោះទេ គឺពួកព្រួតដៃគ្នារួមសាមគ្គីទាំងបងប្រុសធំ ក៏ជាប្អូនស្រីពៅ បងប្រុសកណ្តាល ដែលរស់នៅប្រទេសគេ គឺពួកគាត់ជួយខ្ញុំទាំងលុយជាប្រចាំខែសម្រាប់ជួយដោះស្រាយរាល់បំណុលដែលគេមុនចាកចេញបន្សល់ទុកនៅអោយរូបខ្ញុំជាអ្នករ៉ាប់រង។ ចង់បញ្ជាក់លុយឡាន ពេជ្រគ្រឿងសម្ភារផ្ទះ គឺជាអំណោយបានមកសុទ្ធសឹងតែពីគ្រួសារឱពុកម្តាយបងប្អូនរបស់ខ្ញុំទាំងស្រុង ។

សូមពួកដង្កូវដែលចេញពីពាក្យថា សាច់មិត្តកុំយល់ច្រឡំ អស់ពួកនាងឯងនេះវាដើរចូលរួមចងដៃ ផឹកស៊ីជប់លៀងជាមួយគ្នា ស្របពេលដែលខ្ញុំ និងកូនអោបពីរនាក់ម្តាយកូនយំស្ទើរតែបាត់ស្មារតី សួរថា ពួកមីមិត្តចង្រៃអស់ឯងនឹងវានៅណា ?»៕