រាជធានីភ្នំពេញ៖ តារាចម្រៀង វណ្ណា ស័ក្ដិ ជាកូនប្រុសរបស់តារាជើងចាស់ លោយាយណយ សំណាង បានបញ្ជាក់ថា ក្រោយពីបានមកសម្រាកព្យាបាកនៅមន្ទីរពេទ្យរុស្ស៊ីប៉ុន្មានថ្ងៃមកនេះ ម្តាយរបស់លោក គឺលោកយាយ ណយ សំណាង មានសុខភាពបានធូរស្រាលជាងមុនខ្លះហើយ។

លោក វណ្ណា ស័ក្តិ បញ្ជាក់ថា “អ្នកម៉ែលោកអត់អីទេ គាត់នឹងជាឆាប់ៗដោយសារតែបានបងប្អូនជូនពរគាត់ ហើយគាត់បានធូរខ្លះហើយ។ ម៉ាក់គាត់បានរាងធូរជាងមុនបន្តិចហើយ ដោយសារតែគាត់បាត់ស្លេស ហើយគាត់ហូបអីបានបន្តិចបន្តូច តែអត់បានច្រើនទេ គាត់បានហូបទឹកតិចៗ”។

សូមបញ្ជាក់ថា លោកយាយ ណយ សំណាង ដែលជាតារាកំប្លែង និងចម្រៀងអាយ៉ៃជើងចាស់ បានរកឃើញឆ្លងជំងឺកូវីដកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ៕