អ្នកជំងឺកូវីដ១៩ ចំនួន ៣១៩ នាក់នៅ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ បន្ទាប់ពីជាសះស្បើយពីជំងឺ ។ នេះបើយោងតាមការផ្សាយពីសំណាលក់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

យ៉ាងណាក៏ដោយ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏តម្រូវឲ្យអ្នកដែលទើបតែជាសះស្បើយទាំង ៣១៩ នាក់នោះ ទៅបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃទៀត ដើម្បីតាមដានស្ថានភាព និងប្រាកដថា មិនបានលាប់ឡើងវិញ ៕