ស្បែកមុខដៃជើងនឹងបបូរមាត់មានការផ្លាស់ប្តូរតាមរដូវ ដែលទាមទារឲ្យអ្នកមានការថែទាំតាមរដូវដែរ។ វានឹងមិនមានប្រសិទ្ធភាពល្អឡើយប្រសិនបើយើងប្រើផលិតផលខុសរដូវនោះ។ ដូចច្នេះត្រូវមានការបន្ថែមនឹងវិធីក្នុងការថែរក្សាស្បែកឲ្យបានល្អប្រសើរក្នុងរដូវក្ដៅនេះ។ ដូចច្នេះមកអនុវត្តតាមវិធីខាងក្រោមនេះដើម្បីការពារ និងព្យាបាលបញ្ហាស្បែកខូចដោយសារពន្លឺថ្ងៃ ហើយទទួលបានស្បែកម៉ត់រលោងតាមបែបធម្មជាតិ៖

១. ព្យាយាមលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំពេលចេញក្រៅ (ជារៀងរាល់ពេលថ្ងៃ)។
២. លាបផលិតផលផ្តល់សំណើមជារៀងរាល់យប់។
៣. លាងសម្អាតមុខពីរទៅបីដងជារៀងរាល់ថ្ងៃ។
៤. និងព្យាយាមផឹកទឹកឲ្យបានច្រើនជាងរាល់ដង។

ស្បែកមុខដែលមានសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សាស្បែកនឹងសុខភាពឲ្យបានដិតដល់ដើម្បីភាពស្រស់ស្អាតនៃសម្រស់ក្នុងរដូវក្តៅនេះ៕