វិធីនៃការរស់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗគឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសុភមង្គលដែលពួកគេធ្លាប់មាន និងធ្លាប់ទទួលបានកាលពីមុនមក ហើយជម្រើសទៅលើការធ្វើអ្វីមួយជារៀងរាល់ថ្ងៃនោះអាចមានឥទ្ធិពលទៅលើអារម្មណ៍ដែលប៉ះពាល់ដល់ភាពសប្បាយនឹងមិនសប្បាយចិត្តរបស់ពួកគេ។ ទាំងនេះគឺជាអាថ៌កំបាំង ១០ យ៉ាងដែលរារាំងអ្នកមិនឲ្យមានភាពសប្បាយរីករាយ និងសុភមង្គលនៅក្នុងជីវិតរស់នៅប្រចាំ៖

១. អ្នកធ្វើការស្តីបន្ទោសអំពីបញ្ហារបស់ខ្លួនទៅកាន់អ្នកដទៃ។
២. មិនខ្វល់ខ្វាយអំពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងថែទាំឲ្យបានប្រសើរឡើយ។
៣. មានការព្រួយបារម្ភអំពីអនាគតរបស់ខ្លួន ឬធ្វើការគិតខ្លាំងទៅលើអតីតកាល។
៤. តែងតែធ្វើការប្រៀបធៀបខ្លូនឯងជាមួយអ្នកដទៃ។
៥. ការដាក់សម្ពាធទៅលើអ្វីៗដែលខ្លួនចង់បាន តែមិនព្យាយាធ្វើវាឲ្យបានប្រសើរជាងមុនឡើយ។
៦. អ្នកគិតអំពីបញ្ហាអ្នកដទៃជាងបញ្ហារបស់ខ្លួនឯង។
៧. អ្នកមិនចេះអំពីរបៀបនៃការគ្រប់គ្រងអារម្មណ៍របស់ខ្លួន។
៨. អ្នកធ្វើការផ្ដោតតែទៅលើភាពអវិជ្ជមានជានិច្ច។
៩. អ្នកចំណាយពេលធ្វើរឿងអត់ប្រយោជន៍ជាប្រចាំ។
១០. ហើយអ្នកតែងតែគិតថារឿងគ្រប់យ៉ាងរបស់អ្នកនឹងដំណើរការ ឬវានឹងដោះស្រាយដោយខ្លួនវា។
ការផ្លាស់ប្តូរចេញទៅលើចំណុចទាំងប៉ុន្មានខាងលើនេះនឹងជួយឲ្យអ្នកទទួលបានភាពសប្បាយរីករាយ និងសុភមង្គលមកវិញ៕