ជាការពិតណាស់ឡេការពារកម្តៅថ្ងៃគឺពិតជាមានសារ:ប្រយោជន៍សំរាប់សុខភាពស្បែកពីព្រោះឡេការពារកម្តៅថ្ងៃល្អជាមួយនឹងការការពារកាំរស្មី UVA និង UVB អាចការពារអ្នកពីការរលាកស្បែក កាត់បន្ថយការវិវត្តនៃស្នាមជ្រីវជ្រួញ សញ្ញាផ្សេងទៀតនៃភាពចាស់និងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកជាដើម។ ដូចនេះយើងសូមចែករំលែកនូវវិធីសាស្ត្រលាបឡេការពារកម្តៅថ្ងៃ សំរាប់អ្នកយកទៅអនុវត្តដូចតទៅ៖

១ លាបនៅពេលចេញទៅក្រៅ
អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃយ៉ាងហោចណាស់មុន ២០នាទីមុនពេលចេញទៅក្រៅដោយសារតែនៅពេលដែលលាបទៅវាជួយឲ្យស្បែកមានសំណើម និងស្រូបយកសារធាតុពីឡេបានល្អ។

២ លាបនៅពេលស្បែកក្រិន
SPFគឺជារង្វាស់ឡេការពារកម្តៅថ្ងៃនឹងការពារស្បែកពីកាំរស្មី UVB ដែលបណ្តាលឱ្យស្បែករលាកនៅពេលត្រូវម្តៅថ្ងៃ។នៅពេលលាបឡេការពារកម្តៅថ្ងៃមិនបានល្អ ធ្វើឲ្យស្បែកមានស្នាមជាំ ឬក្រិនជាហេតុបណ្តាលមកពីកម្រិត SPFទាប។

៣ លាបកន្លែងដែលសំខាន់លើរាងកាយ
វាជារឿងសំខាន់ណាស់សំរាប់ការលាបឡេលេការពារកម្តៅថ្ងៃទៅលើរាងកាយ នៅពេលស្បែកប្រឈមខ្លាំងទៅនឹងកម្តៅថ្ងៃនៅពេកប៉ះជាមួយពន្លឺព្រះអាទិត្យ។

៤ ត្រូវពិនិត្យការបរិច្ឆេទរបស់ឡេ
តើអ្នកធា្លប់លាបឡេដែលហួសកាលបរិច្ឆេទដែលឬទេ?
នៅពេលដែលអ្នកលាបឡេហួសកាលបរិច្ឆេទបណ្តាលឲផលិតផលបាតុបង់គុណភាព។ជាហេតុធ្វើឲ្យស្បែករបស់អ្នកប្រឈមនឹងការខូចខាត ឬក្រិនជាដើម។ដូចច្នេះអ្នកត្រូវត្រួតពិនិត្យកាលបរិច្ឆេទផលិតផលនៅខាងក្រោម ឬក្រោយដបឲ្យបានត្រឹមត្រូវ៕