រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង ស៉ីលីអាណា ម្តាយបង្កើតរបស់ព្រះតេជគុណ ឌួង ឆាយ ដែលត្រូវជាភរិយារបស់ លោកឧកញ៉ា ឌួង ងៀប បានធ្វើសន្នីសិទ្ធកាសែតទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញ បន្ទាប់ពី លោកឧកញ៉ា ឌួង ងៀប បានលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ ឈ្មោះ ប្រាក់ ស៊ីណា រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារនិងស្វាមីរួមគំនិតគ្នាធ្វើបាប។

បើយោងទៅតាមវីដេអូតាមការរៀបរាប់របស់ លោកជំទាវ ខុង ស៉ីលីអាណា​ បានឲ្យដឹងថា លោកឧកញ៉ា ឌួង ងៀប បានលួចលាក់មានស្រីកំណាន់ជាយូរណាស់មកហើយ ដោយពួកគេទាំងពីរបានរួមរស់ជាមួយគ្នារហូតដល់មានកូនឥតខាន់ស្លាមួយនាក់ ដែលបច្ចុប្បន្ននេះ លោកឧកញ៉ា ឌួង ងៀប បានចុះចេញពីផ្ទះតាំងពីខែ៨ ឆ្នាំ២០២១ ដោយរូបលោកបានលួចយកទ្រព្យសម្បត្តិដែលខិតខំកសាងជាមួយ លោកជំទាវ ខុង ស៉ីលីអាណា យកទៅឲ្យស្រីកំណាន់ធ្វើភូមិគ្រឹះរហូតទៅដល់៣កន្លែងធំៗ ខណៈស្រីកំណាន់មានរថយន្ដសុទ្ធតែ Lexus ៥៧០។

យ៉ាងណាមិញ លោកជំទាវ ខុង ស៉ីលីអាណា​ បានអំពាវនាវឲ្យសម្ដេច ហ៊ុន សែន មេត្តាជួយដោះស្រាយបញ្ហាក្នុងគ្រួសារដ៏ចម្រូងចម្រាស់ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារមួយទាំងមូល ដែលបច្ចុប្បន្នគ្រួសារបស់ ព្រះតេជគុណ ឌួង ឆាយ កំពុងមានបញ្ហាផ្ទួនៗ ៕

សូមទស្សនាការធ្វើសន្និសិទ្ធិកាសែតផ្ទាល់របស់លោកជំទាវ ដូចខាងក្រោម៖