រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានបើកស្តង់សុវត្ថិភាពពិសេស ចំនួនបីទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនទាញយកកម្មវិធីជជែកកំសាន្តPouk Mak ហើយបញ្ចូលឯកសាររបស់ពួកគេសេវាកម្ម Covid-19 Vault គឺមានន័យថាពួកគាត់អាចដាក់បញ្ចូលកាតចាក់វាក់សាំងកូវិត១៩នៅក្នុងកម្មវិធីជជែកកំសាន្តPouk Mak ។

Covid-19 Vault ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវប្រព័ន្ធដែលមានសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងតាមបែបឌីជីថល។

សេវាកម្ម Covid-19 Vault គឺនៅខាងក្នុងកម្មវិធី Pouk Mak  ជាកម្មវិធីជជែកកំសាន្តជាភាសាខ្មែរដំបូងគេ។លោកអៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា ស្តង់សុវត្ថិភាពនឹងត្រូវបានរៀបចំដោយសមាជិកក្រុមសែលកាត ដើម្បីជួយដល់សាធារណជនក្នុងការទាញយកកម្មវិធី និងបញ្ចូលប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេចូលទៅក្នុងសេវាកម្ម Covid-19 Vault ។ពួកគាត់ក៏អាចផ្តល់សេវាកម្មផ្សេងៗទៀតដូចជាលក់ស៊ីមកាត និងកាតកោសផងដែរ។ លោកវ៉ាត់សុនបានបន្តថា“ ស្តង់របស់យើង នឹងផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាពពេញលេញ ជាមួយនឹងរបាំងមុខ  អាល់កុលលាងដៃ និងជញ្ជាំងកញ្ចក់បិទជិតដើម្បីធានាបាននូវការរក្សាចម្ងាយ” ។“ ប្រសិនបើអតិថិជនត្រូវការជំនួយក្នុងការប្រើប្រាស់កម្មវិធី  ឬក៏មានសំនួរទាក់ទងអំពីគំរោងទិន្នន័យរបស់ពួកគេ ហើយបើទោះបីជាពួកគាត់គ្រាន់តែត្រូវការកាតកោសក៏ដោយ យើងនឹងនៅទីនោះ។ ក្រុមហ៊ុនសែលកាតនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលខ្វះខាត និងនៅជួរមុខពេលណានិងកន្លែងណាដែលយើងត្រូវការបំផុត” ។ស្តង់ត្រូវបានដាក់នៅ ស្ទឹងមានជ័យ អូបែកក្អម និង ភូមិឫស្សី ហើយក៏កំពុងដំណើរការចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ ៕

https://1.bp.blogspot.com/-Qt7B7XjYPe8/YJ403bHruiI/AAAAAAAAh2M/vxqK9VDpQG4wFeaYNuTq_HXzWbUkniTzgCLcBGAsYHQ/s1280/IMG_8919.JPG

https://1.bp.blogspot.com/-zTQJp9SRSiM/YJ403Vv_V5I/AAAAAAAAh2Q/SaiqG0UzSsU9uwtQKDffcSo9jDLzb0ZoACLcBGAsYHQ/s1280/IMG_8920.JPGhttps://1.bp.blogspot.com/-3Z0zDTj-0-I/YJ403e8cyXI/AAAAAAAAh2U/0fd6AaDBAJAOyXSZBJ2UaUAW_S34iSDigCLcBGAsYHQ/s1280/IMG_8921.JPG

https://1.bp.blogspot.com/-z2j_jvZ49rY/YJ404o9KHYI/AAAAAAAAh2Y/sb2LpiaqJLg7WrZ12n9ye_T7ytUCOOROQCLcBGAsYHQ/s1280/IMG_8922.JPG