ម្នាស់ជាផ្លែឈើមួយប្រភេទដែលងាយស្រួលនៅក្នុងទីផ្សារ និងមានតម្លៃធូរថ្លៃខ្លាំងមែនទែនសម្រាប់អ្នកក្នុងការយកមកពិសារ។ ក្នុងផ្លែឈើមួយប្រភេទនេះសម្បូរដោយ វីតាមីន C ស័ង្កសី ទង់ដែង កាល់ស្យូម ម៉ង់ហ្គាណែស សុទ្ធតែជាសារធាតុជួយដល់សរីរាង្គកាយរបស់យើងបានយ៉ាងច្រើន។ ក្នុងការស្រាវជ្រាវពីគេហទំព័រmedlifeបានបង្ហាញថាក្នុងផ្លែម្នាស់ជួយយើងដូចជា៖

១. ព្យាបាលជំងឺផ្តាសាយនិងក្អក
ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺផ្ដាសាយអាចទទួលទាននៅផ្លែម្នាស់បាន ព្រោះនៅក្នុងផ្លែឈើមួយប្រភេទនេះមានផ្ទុកសារធាតុ bromelain ដែលជាអង់ស៊ីមដែលមានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងការឆ្លង និងសម្លាប់បាក់តេរីបានយ៉ាងល្អ។ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដើម្បីកម្ចាត់ជំងឺផ្តាសាយនិងក្អក។

២. ជួយការពារជំងឺមហារីក
ញុំាម្នាស់មួយចំណិតជារៀងរាល់ថ្ងៃជួយទប់ស្កាត់ជំងឺមហារីក។ ហើយប្រសិនបើអ្នកបានចម្រាញ់វាជាភេសជ្ជៈសម្រាប់ញុំាទៀតរឹងតែល្អ ព្រោះវាជួយកម្ចាត់កោសិកាចាស់ៗរបស់អ្នកចោលបានយ៉ាងឆាប់រហ័ស។ ផ្លែឈើនេះផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារអ្នកពីជំងឺជាច្រើនមុខ និងប្រឆាំងនឹងជំងឺមហារីកបានយ៉ាងល្អ។

៣. ការពារការលើសឈាម
ប្រសិនបើអ្នកកំពុងទទួលរងពីជំងឺលើសឈាម ចូលអ្នកចាប់ផ្ដើមមបរិភោគម្នាស់ជាប្រចាំព្រោះផ្លែឈើនេះវាមានបរិមាណប៉ូតាស្យូមខ្ពស់ និងបរិមាណសូដ្យូមទាបដែលអាចរក្សាសម្ពាធឈាមនិងធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលពីជំងឺមួយនេះបានភ្លាមៗ។ គឺជាវិធីធម្មជាតិដ៏ល្អបំផុតដែលអ្នកអាចគ្រប់គ្រងកម្រិតសម្ពាធឈាមរបស់អ្នកបាន។
ក្នុងការការពារពីជំងឺផ្សេងៗចំាបាត់តម្រូវឱ្យយើងត្រូវតែមានទម្លាប់ល្អជារៀងរាល់ថ្ងៃតាំងពីការរស់នៅស្អាត ការហូបចុកដែលមានអនាម័យ ញុំាបន្លែផ្លែឈើឱ្យបានគ្រប់គ្រាន់ និងឧស្សាហ៏ទៅពិនិត្យសុខភាពរៀងរាល់៦ខែ ឬ១ឆ្នាំឱ្យម្ដង បែបនេះទើបយើងទទួលបាននូវសុខភាពល្អចៀសឆ្ងាយពីជំងឺទាំងនោះ៕