ក្រុមBorussia Dortmund បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៤-១​ ក្លាយជាម្ចាស់ជើងឯក League Cup ឬ DFB-Pokal របស់ប្រទេសអាល្លឺម៉ង់។May be an image of 2 people and people standing

ត្រឹមវគ្គទី១ ក្នុងការប្រកួតនេះ  Dortmund ធ្វើការនាំំមុខរហូតទៅដល់ ៣-០ ពីការធ្វើបានដោយកីឡាករ Sancho ២គ្រាប់ និង Haaland មួយគ្រាប់។ លុះឈានដល់វគ្គទី២ នាទី៧១ ទើប RB Leipzig អាចរកគ្រាប់បាល់តាមបានមួយគ្រាប់មកវិញ។ ការប្រកួតបានអូសបន្លាយរហូតដល់ចុងវគ្គទី២ ពោលគឺនៅនាទី ៨៧ ខ្សែប្រយុទ្ធវ័យក្មេង Haaland ក៏ធ្វើបានគ្រាប់ទី ៤ អោយ Dortmund។May be an image of 1 person, playing a sport and grass

គួរបញ្ជាក់ផងដែរ នេះជាការឈ្នះពាន DFB-Pokal លើកទី ៥ក្នុងប្រវត្តិសាស្រ្តក្លឹប Dortmund ដោយការលើកចុងក្រោយនោះគឺនៅរដូវកាល  ២០១៦-២០១៧៕May be an image of 21 people, people standing and outdoors