រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ លើខ្លួនមនុស្ស ៤នាក់ទៀត ដែលជាពលករវិលត្រឡប់មកពីប្រទេសថៃ ខណៈបច្ចុប្បន្ននេះ អ្នកជំងឺត្រូវបានបញ្ជូនឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៤នាក់នោះ រួមមាន៖

១,ឈ្មោះ ឡេង ជូរ៉ា ភេទស្រី អាយុ ៣០ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
២,ឈ្មោះ ម៉ុក ស្រីម៉ៅ ភេទស្រី អាយុ ២៦ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៣,ឈ្មោះ ម៉ុក ផាតសា ភេទស្រី អាយុ ២០ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៤,ឈ្មោះ ឌី សុផល ភេទប្រុស អាយុ ៥៩ឆ្នាំ មានអាសយដ្ឋានរស់នៅភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមជម្រាបថា ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ ចំនួន ៧១នាក់ បានព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ៤២នាក់៕