ខ្សែការពារឆ្នើមរបស់ក្រុមហង្សក្រហម Liverpool រូបនេះបានប្រកាសថាខ្លួនមិនអាចទៅជួយក្រុមជម្រើសជាតិហូឡង់បាននោះទេ និងក្នុងព្រឹត្តិការណ៍ Euro ខាងមុខនេះ។May be an image of 1 person and text that says '25YEARS Chartered S Standard'

គួររំលឹកផងដែរថារបួសរបស់ Van Dijk កើតឡើងក្នុងអំឡុងការប្រកួត Merseyside Derby ជាមួយក្រុម Everton ដោយពេលនោះ Van Djik បានប៉ះទង្គិចជាមួយអ្នកចាំទី Pickford ត្រង់ជង្គង់។ រូបគេមិនទាន់អាចវិលត្រឡប់ចូលទីលានសារជាថ្មីបាននោះទេ ចាប់តាំងពីខែតុលា ឆ្នាំ២០២០មក។Jordan Pickford tackle on Virgil van Dijk during Everton vs Liverpool to be  reviewed by referees at next summit as goalkeeper avoids red card

Virgil Van Dijk បាននិយាយថា”ខ្ញុំមិនទៅលេងក្នុងព្រឹត្តិការណ៍ Euro ជាការសម្រេចចិត្តដ៏ត្រឹមត្រូវព្រោះរបួសខ្ញុំមិនទាន់ជាសះស្បាយ១០០%នោះទេ ហើយខ្ញុំនឹងផ្តោតលើ Liverpool នៅរដូវក្រោយវិញ”៕

ប្រភព: Fabrizio Romano