បញ្ហាធុំក្លិនមាត់ជារឿងមួយដែលបានជួបប្រទះជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានចាត់ទុកមានសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទង និងជាគុណតម្លៃនៃភាពស្អាតរបស់មនុស្ស។ ៨៥% នៃបញ្ហានេះ មានប្រភពមកពីក្នុងមាត់ និងមានកត្តាផ្សេងៗគ្នាផងដែរ។ ជាមួយគ្នានេះមន្ទីរពេទ្យកាល់ម៉ែតក៏បានបង្ហាញកត្តាមួយចំនួនដែលបណ្តាលឱ្យមានបញ្ហាក្លិនមាត់៥យ៉ាងដែលកើតឡើងដោយសារបញ្ហាក្នុងមាត់។

១. ដោយសារការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ
២. កត្តាធ្មេញ
– មានធ្មេញពុកខូច ធ្មេញពុកប្រហោង ធ្មេញសល់ឫស
– ធ្មេញថ្គាមទាល់ ដែលពិបាកសំអាត និងងាយជាប់ចំណី
– ធ្មេញមានបំណះប៉ះរយៈពេលយូរឆ្នាំ
– ធ្មេញដាក់ ឬស្រោបធ្មេញ ជ្រាបទឹក
– ធ្មេញដាក់ប្រភេទជ័រ
– ធ្មេញបង្ករោគកខ្ទុះ

៣. កត្តាអញ្ចាញ
– មានកំណកកំបោរតាមជើងធ្មេញ
– មានការរលាកអញ្ចាញ ហូរខ្ទុះ
– មានជំងឺអញ្ចាញផ្សេងៗ

៤. កត្តាធ្មេញដាក់
– ការដាក់ធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេស
– មានដក់ចំណីក្រោមធ្មេញដាក់ជាប់
– ការប្រើសម្ភារៈធ្វើធ្មេញមិនល្អ
– ការប្រើរយៈពេលយូរ នាំឲ្យមានជ្រាបទឹក

៥. កត្តាអណ្ដាត
– មានផ្សិតលើអណ្ដាត
– មានមេរោគតោងលើអណ្តាត៕