រដូវកាលនេះជារដូវកាលសម្បូរផ្លែទុរេនណាស់ សម្រាប់អ្នកចេះហូបពិតជាសប្បាយចិត្តក្នុងការហូបណាស់។ ដោយឡែកស្រ្ដីដែលមានផ្ទៃពោះ បើហូបទុរេនក៏អាចទទួលបានអត្ថប្រយោជន៍ជាច្រើនដែល

១-ជួយសម្រួលប្រពន្ធ័រំលាយអាហារ (ដោយសារវាសម្បូរទៅដោយកាកសសៃ) សម្រួលការទល់លាមក
២-បង្កើនភាពសុំានៃរាងកាយប្រឆាំងនឹងការរលាកឬមេរោគបង្ករផ្សេងៗដូចជាបាក់តេរីឬផ្សិត។ល។
៣-សម្បូរទៅដោយវីតាមីនបេនិងបេ9 ជួយព្យាបាលការស្លេកស្លាំង
៤-សម្បូរដោយអង់ទីអុកស៊ីដង់ប្រឆាំង និងភាពសឹករិចរិលនៃកោសិការ
៥-ជំនួយសុខភាពបេះដូងកាត់បន្ថយសម្ពាធឈាមខ្ពស់នឹងជាតិខ្លាញ់
៦-ជួយសម្រួលការគេង និងកាត់បន្ថយជម្ងឺបាក់ទឹកចិត្តលើស្រ្តីមុននិងក្រោយពេលសម្រាល
៧-កាពារការកើតជំងឺមហារីកផ្សេងៗ

យ៉ាងណាមិញ យើងត្រូវញុំាផ្លែទុរេនឱ្យមានកម្រិតសមល្មម ដែលអ្នកត្រូវញុំាទុរេនក្នុងបរិមាណតិចតួចបំផុតពី ២ ទៅ ៣គ្រាប់ ពីព្រោះថាក្រៅពីអត្ថប្រយោជន៍ និងសារធាតុចិញ្ចឹមទុរេនសម្បូរទៅដោយជាតិស្ករច្រើន និងពពួកការបូនអ៊ីដ្រាត។ តួយ៉ាង សាច់ទុរេន ២ គ្រាប់ស្មើនឹង ៦០ កាឡូរី ប្រសិនបើបរិភោគច្រើននឹងធ្វើអោយកើនឡើងកំរិតជាតិស្ករក្នុងឈាមខ្លាំង ដូច្នេះម្តាយ និងទារកងាយប្រឈមនឹងការលើសទម្ងន់ ទឹកភ្លោះច្រើន ស្បូនរីកធំខ្លាំងហើយអាចបណ្តាលអោយម្តាយពិបាកសម្រាលតាមផ្លូវធម្មជាតិ នឹងអាចអោយមានការធ្លាក់ឈាមក្រោយសម្រាល ហើយក៏ជាមូលហេតុធ្វើអោយទារកមានជំងឺធាត់ពីកុមាភាព៕