សម្រកទម្ងន់មិនមែនជារឿងងាយស្រួល និងមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចសម្រេចបាននោះឡើយ។ សម្រាប់អ្នកដែលចង់ស្រកទម្ងន់លឿន និងមិនប៉ះពាល់ដល់សុខភាពនោះ អាចសាកនូវការញ៉ាំទឹកក្រូចឆ្មារដូចខាងក្រោមនេះបាន៖

១. គ្រឿងផ្សំ៖
ក្រូចឆ្មារ,ខ្ទឹមស, ខ្ញី

២. របៀបធ្វើ៖
ច្របាច់យកទឹកក្រូចឆ្មារចេញ ដាក់ក្នុងចានមួយ។ កុំចោលសំបកក្រូចដែលច្របាច់ហើយ។ ចិតសំបកខ្ញី ហើយហាន់ជាចំនិតៗបកសំបកខ្ទឹមឲ្យស្អាតយកខ្ញីដែលហាន់ហើយ ខ្ទឹមដែលបកហើយ និងទឹកក្រូចឆ្មារដែលច្របាច់ហើយលាយចូលគ្នា ក្រឡុកឲ្យម៉ត់ល្អ រួចចាក់ដាក់ចាន។ ដាំទឹកឲ្យពុះ រួចដាក់សំបកក្រូចដែលច្របាច់ហើយ និងបន្ថែមនូវក្រូចឆ្មារប៉ុន្មានផ្លែទៀត ដាំឲ្យពុះរួចចាក់ដែលក្រឡុកហើយនោះបន្ថែមពីក្រោយជាការស្រេច។ ញ៉ាំមួយកែវរៀងរាល់ព្រឹកក្រោយក្រោកពីគេង នោះពីរ បីថ្ងៃក្រោយមកអ្នកនឹងឃើញពីលទ្ធផលយ៉ាងភ្ញាក់ផ្អើល៕