ភ្នំពេញ​៖ កងកម្លាំងប្រដាប់អាវុធ ជាង​៨០​នាក់ ដែល​បាន​ឈរជើង​ប្រចាំការ​នៅ​តំបន់​ក្រហម បាន​ឆ្លង​កូ​វីដ​-១៩ ។ នេះ​បើតាម​លោក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ​។​

​លោក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា កងកម្លាំង​ដែល​ឆ្លង​កូវីដ-១៩ទាំងនោះ ប្រចាំការ​នៅ​តំបន់​ចំណុច​ច្រមុះជ្រូក ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។ តែ​យ៉ាងណា​លោក គឹម​ខឿន មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការឆ្លង​ពិតប្រាកដ​នៅឡើយ​ទេ​។​

«​យើង​បញ្ជូន​ពួកគាត់​ទៅ​សម្រាក​ព្យាបាល​អស់ហើយ​»​។ នេះ​បើតាម​អគ្គ​ស្នងការរង​នគរបាលជាតិ ដែល​បាន​បន្ថែមថា អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩ កំពុង​ពិនិត្យ​លើ​ករណី​ឆ្លង​នេះ ហើយ​ធ្វើតេស្ត​លើ​កងកម្លាំង​ផ្សេងទៀត​។​

​មកដល់ពេលនេះ កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​១៩,៧៤៣​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០ កុម្ភៈ ចំនួន​១១៩២៣​នាក់ ខណៈ​ករណី​នាំចូល​៥៧៨​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៧,៨២០​នាក់ និង​អ្នកស្លាប់​១២៦​នាក់​៕