រាជធានីភ្នំពេញ៖ សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយដែលបានឈ្នះរង្វាន់លុយសុទ្ធ $40,000 កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១​ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពីសែលកាត។ ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ  ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021 កន្លងទៅនេះ ជាមួយនឹងទឹកប្រាក់ $40,000។

លោក ង៉ាន ឈឿន បាននិយាយយ៉ាងដូច្នេះថា «នៅពេលខ្ញុំដឹងថាខ្ញុំឈ្នះភ្លាម ខ្ញុំពិតជារំភើបណាស់ ហើយពេលមិនទាន់បានទទួលរង្វាន់ អរផងភ័យផង! ខ្ញុំមិនចង់ហ៊ានជឿទៀតថាខ្លួនឯងឈ្នះរង្វាន់! ប៉ុន្តែឥឡូវជឿជាក់ហើយថា ខ្ញុំបាទពិតជាបានឈ្នះរង្វាន់ពីក្រុមហ៊ុន សែលកាត ពិតប្រាកដមែន​ មិនមានការបោកប្រាស់ ក្លែងបន្លំនោះទេ។

ចំពោះអតិថិជនដែលចង់ឈ្នះរង្វាន់បែបនេះ អ្នកទាំងអស់គ្នាក៏អាចមានសំណាងដូចលោក ង៉ាន ឈឿន ដែរដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2​ ដើម្បីចូលរួមលេងថ្ងៃនេះ។ ផ្ញើសារកាន់តែច្រើន នោះអ្នកក៏អាចមានឱកាសឈ្នះកាន់តែច្រើនផងដែរ។

ជាមួយគ្នានេះ សូមកុំភ្លេចតាមដានការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាច ជារៀងរាល់ថ្ងៃ និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕