រាជធានីភ្នំពេញ ៖ យោងតាម នាយ ធុង ដែល ជាមិត្តភក្តិរួមអាជីពក្រុមកំប្លែងនាយ ក្រិន បានបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយថា នាយក្រិនគាត់មានជំងឺពោះវៀនធ្លាក់ចូលក្រោមពង ហើយរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មិនទាន់អាចសួរនាំពីនាយ ក្រិន បាននៅឡើយទេ។ ជាមួយគ្នានោះដែរ នាយ ធុង ក៏សូមជូនពរឲ្យនាយក្រិន ឆាប់ជាមានកម្លាំងឡើងវិញ ពីជំងឺនេះផងដែរ។ ការធ្លាក់ខ្លួនធ្ងន់របស់នាយក្រិន បានធ្វើឲ្យមហាជនមានភ្ញាក់ផ្អើលជាខ្លាំង ពិសេស ចំពេលដែលជំងឺកូវីដ កំពុងតែឆ្លងរីករាល ៕