រាជធានីភ្នំពេញ ៖ ក្រោយពីជំងឺកូវីដ និងបានចូលសម្រាកព្យាបាលប្រមាណកន្លះខែ ពេលនេះតារាភេទទី៣ យ៉េយ៉េ និងសមាជិកក្រុមគ្រួសារ៧នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ តែយ៉ាងណា ក្រុមគ្រូពេទ្យបានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃទៀត។

កញ្ញា យ៉េយ៉េ បានបង្ហោះសំណេរ កាលពី៥ម៉ោងមុនថា « អ្នកណាមិនត្រេកឣរ អ្នកណាមិនរំភើប បើបងប្អូនខ្ញុំក្មួយខ្ញុំ អ្នកផ្ទះខ្ញុំជាក្នុងថ្ងៃតែមួយចំនួន៧នាក់ ខ្ញុំពិតជាសប្បាយចិត្តរំភើបឡើងស្រក់ទឹកភ្នែក ពេលនេះពួកខ្ញុំបានត្រឡប់មកផ្ទះវិញហើយ តែយើងនៅបន្តធ្វើចត្តាឡីស័កចំនួន14 ថ្ងៃនឹងឣនុវត្ត ៣កុំនឹង 3ការពារ ទាំងឣស់គ្នា»៕