ខេត្តតាកែវ ៖នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋាន និងប្រធានមណ្ឌលសុខភាពឃុំពត់សរ លោកមេភូមិ បានចុះចង់ខ្សែហ៊ំព័ទ្ធបិទស្លាក នៅផ្ទះពលរដ្ឋធ្វើចត្តាឡីស័ក។

ពលរដ្ឋឈ្មោះ ខាត់ ស្រីពីន រស់នៅភូមិតាំងឫស្សី និង ឈ្មោះ ផុន ដាណេ នៅភូមិខ្វាន់មាស បានវិជ្ជមានកូវីដ -19 ។ ពេលនេះ ក្រុមគ្រូពេទ្យ និងអាជ្ញាធរកំពុងចាត់ចែងដឹកបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ យកទៅសម្រាកព្យាបាល។ ចំពោះអ្នកពាក់ព័ន្ធ អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ៕