ខេត្តកំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសពីការរកឃើញមនុស្សចំនួន១២នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកស្ទោង និងស្រុកបារាយណ៍។

រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕